ព្រះត្រៃបិដក ភាគ ២៦
បូជានូវបុគ្គលដែលគួរបូជា យ៉ាងនេះ ឱត្រូវណាស់ហើយ ដែលលោកដ៏ចម្រើនទាំងនេះ ធ្វើសក្ការៈ នូវបុគ្គលដែលគួរធ្វើសក្ការៈ ធ្វើការគោរព នូវបុគ្គលដែលគួរគោរព រាប់អាន នូវបុគ្គលដែលគួររាប់អាន បូជានូវបុគ្គលដែលគួរបូជា ព្រោះថា បើលោកដ៏ចម្រើនទាំងនោះ មិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជា នូវបុគ្គលបែបនេះទេ តើឲ្យលោកដ៏ចម្រើនទាំងនោះ ធ្វើសក្ការៈ គោរព រាប់អាន បូជា លុះធ្វើសក្ការៈ គោរពហើយ នៅអាស្រ័យនឹងបុគ្គលបែបណាវិញ។
[១១៥] គ្រានោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ ក៏សួរព្រះអានន្ទមានអាយុ ដូច្នេះថា ចុះព្រះអានន្ទ នៅក្នុងទីណា ឥឡូវនេះ។ ព្រះអានន្ទឆ្លើយថា ម្នាលព្រាហ្មណ៍ ឥឡូវនេះ អាត្មានៅក្នុងវត្តវេឡុវ័ន។ បពិត្រព្រះអានន្ទដ៏ចំរើន ចុះវត្តវេឡុវ័ន ជាទីគួរត្រេកអរផង មានសំឡេងតិចផង មានសេចក្តីគឹកកងតិចផង មានខ្យល់រំភើយៗ
(១) ជាទីគួរធ្វើការសម្ងាត់របស់មនុស្ស ជាទីសមគួរនឹងពួនសម្ងំដែរឬ។ អើ ព្រាហ្មណ៍ វត្តវេឡុវ័ន ជាទីគួរត្រេកអរផង មានសំឡេងតិចផង មានសេចក្តីគឹកកងតិចផង មានខ្យល់រំភើយៗ
(១) ប្រាសចាកខ្យល់ ដែលផ្សាយចេញ អំពីសរីរៈនៃជន។ អដ្ឋកថា។
ID: 636831771343694567
ទៅកាន់ទំព័រ៖