ព្រះត្រៃបិដក ភាគ ២៦

 [​១១៧​]​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​មិន​ទ្រង់​សរសើរ​នូវ​ឈាន​ទាំងអស់​ទេ​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​មិនមែន​ជា​មិន​ទ្រង់​សរសើរ​ ​នូវ​ឈាន​ទាំងអស់​ឡើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​មិនមែន​ជា​មិន​ទ្រង់​សរសើរ​ ​នូវ​ឈាន​មាន​សភាព​ដូចម្តេច​ទេ​។​ ​ម្នាល​ព្រាហ្មណ៍​ ​ក្នុង​លោក​នេះ​ ​បុគ្គ​ពួក​ខ្លះ​ ​មានចិត្ត​ត្រូវ​កាមរាគ​រួបរឹត​ហើយ​ ​ត្រូវ​កាមរាគ​គ្រប​សង្កត់​ហើយ​ ​ក៏​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចោល​ ​នូវ​កាមរាគ​ ​ដែល​កើតឡើង​ ​បុគ្គល​នោះ​ ​ធ្វើ​នូវ​កាមរាគ​ ​ឲ្យ​ឋិតនៅ​ក្នុងចិត្ត​ ​ហើយក៏​ស្ងួតស្ងប់​ជ្រប់​ ​សញ្ជប់សញ្ជឹង​។​ ​មានចិត្ត​ត្រូវ​ព្យាបាទ​រួបរឹត​ហើយ​ ​ត្រូវ​ព្យាបាទ​គ្រប​សង្កត់​ហើយ​ ​ក៏​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចោល​ ​នូវ​ព្យាបាទ​ ​ដែល​កើតឡើង​ ​បុគ្គល​នោះ​ ​ធ្វើ​នូវ​ព្យាបាទ​ឲ្យ​ឋិតនៅ​ក្នុងចិត្ត​ ​ហើយក៏​ស្ងួតស្ងប់​ជ្រប់​ ​សញ្ជប់សញ្ជឹង​។​ ​មានចិត្ត​ត្រូវ​ថីនមិទ្ធៈ​រួបរឹត​ហើយ​ ​ត្រូវ​ថីនមិទ្ធៈ​គ្រប​សង្កត់​ហើយ​ ​ក៏​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចោល​ ​នូវ​ថីនមិទ្ធៈ​ ​ដែល​កើតឡើង​ ​បុគ្គល​នោះ​ ​ធ្វើ​នូវ​ថីនមិទ្ធៈ​ឲ្យ​ឋិតនៅ​ក្នុងចិត្ត​ ​ហើយក៏​ស្ងួតស្ងប់​ជ្រប់​ ​សញ្ជប់សញ្ជឹង​។​ ​មានចិត្ត​ត្រូវ​ឧទ្ធច្ចកុក្កុច្ចៈ​រួបរឹត​ហើយ
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636831771845543271
ទៅកាន់ទំព័រ៖