ព្រះត្រៃបិដក ភាគ ២៦

 [​១១៩​]​ ​លំដាប់នោះ​ ​គោបក​មោគ្គល្លាន​ព្រាហ្មណ៍​ ​កាលដែល​វស្ស​ការ​ព្រាហ្មណ៍​ ​ជាម​ហា​មាត្យ​ ​ក្នុង​ដែន​មគធៈ​ ​ចៀសចេញ​ទៅ​មិនយូរ​ប៉ុន្មាន​ ​ក៏​ពោល​ទៅ​ព្រះ​អានន្ទ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​យើង​បាន​សួរ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចំពោះ​រឿយ​ណា​ ​ព្រះ​អានន្ទ​ដ៏​ចម្រើន​ ​មិនទាន់​ដោះស្រាយ​រឿង​នោះ​ឡើយ​។​ ​ព្រះ​អានន្ទ​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ប្រកប​ហើយដោយ​ធម៌​ទាំងឡាយ​ណា​ ​ភិក្ខុ​សូម្បី​មួយ​រូប​ ​ដែល​ប្រកប​ហើយ​ ​ដោយ​ធម៌​ទាំងឡាយ​នោះ​ ​ដោយ​អាការ​ទាំងពួង​ ​ដោយ​ប្រការ​ទាំងពួង​ ​មិន​មាន​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ជា​អ្នកបង្កើត​ផ្លូវ​ ​ដែល​មិនទាន់​កើតឡើង​ ​ជា​អ្នក​រៀបចំ​ផ្លូវ​ ​ដែល​មិនទាន់​រៀបចំ​ ​ជា​អ្នក​ប្រាប់ផ្លូវ​ ​ដែលគេ​មិនដែល​ប្រាប់​ ​ជា​អ្នក​ស្គាល់ផ្លូវ​ ​ដឹង​ផ្លូវ​ ​ឈ្លាសវៃ​ក្នុង​ផ្លូវ​ ​ពួក​សាវ័ក​ ​ក្នុង​កាល​ឥឡូវនេះ​ ​គ្រាន់តែ​ជា​អ្នកដើរតាម​ផ្លូវ​ ​ប្រកបតាម​ក្រោយ​ប៉ុណ្ណោះទេ​តើ​។​

​ចប់​ ​គោបក​មោគ្គល្លាន​សូត្រ​ ​ទី៨​។​

ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636831772685521315
ទៅកាន់ទំព័រ៖