ព្រះត្រៃបិដក ភាគ ២៦

មហា​បុ​ណ្ណ​ម​សូត្រ​ ​ទី៩​


 [​១២០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​មិគា​រមាតុ​ប្រាសាទ​ ​ក្នុង​បុព្វារាម​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មាន​ភិក្ខុសង្ឃ​ចោមរោម​ ​ទ្រង់​គង់​ក្នុង​ទីវាល​ ​ក្នុង​រាត្រី​ដែល​មាន​ព្រះចន្ទ្រ​ពេញវង់​ ​ជា​ថ្ងៃឧបោសថ​ ​ទី១៥​។​ ​គ្រានោះ​ ​ភិក្ខុ​មួយ​រូប​ ​ក្រោក​អំពី​អាសនៈ​ ​ធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ឆ្ពោះទៅ​រក​ព្រះមានព្រះភាគ​ ​ហើយក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បើ​ព្រះមានព្រះភាគ​ ​ធ្វើ​ឱកាស​ដើម្បី​ដោះស្រាយ​ប្រស្នា​ ​របស់ខ្ញុំ​ព្រះអង្គ​ ​ៗ​នឹង​សួរ​នូវ​ហេតុ​បន្តិចបន្តួច​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​បើ​ដូច្នោះ​ ​អ្នក​ចង់​សួរ​ប្រស្នា​ណា​ ​ចូរ​អង្គុយ​លើ​អាសនៈ​របស់​ខ្លួន​ ​សួរ​ប្រស្នា​នោះ​ចុះ​។​
 [​១២១​]​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​ ​អង្គុយ​លើ​អាសនៈ​របស់​ខ្លួន​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទាំង៥នេះ​ឬ​ ​ដែល​ឈ្មោះថា​ឧបាទានក្ខន្ធ​ ​គឺ​រូ​បូ​បា​ទា​នក្ខន្ធ១​ ​វេទ​នូ​បា​ទា​នក្ខន្ធ១​ ​សញ្ញូ​បា​ទា​នក្ខន្ធ១​ ​សង្ខា​រូបា​ទា​នក្ខន្ធ១​ ​វិ​ញ្ញាណូ​បា​ទា​នក្ខន្ធ១​។​ ​ម្នាល​ភិក្ខុ​ ​ទាំង៥នេះ​ហើយ​ ​ដែល​ឈ្មោះថា​ ​ឧបាទានក្ខន្ធ​ ​គឺ​រូ​បូ​បា​ទា​នក្ខន្ធ១​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636831773008059763
ទៅកាន់ទំព័រ៖