ព្រះត្រៃបិដក ភាគ ២៦

ទោះជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ក្តី​ ​ជា​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​ទោះ​វិញ្ញាណ​ណា​ ​ឆ្ងាយ​ក្តី​ ​ជិត​ក្តី​ ​នេះ​ ​ឈ្មោះថា​ ​វិញ្ញាណក្ខន្ធ​ ​ម្នាល​ភិក្ខុ​ ​ឈ្មោះ​របស់​ខន្ធ​ ​មានតែ​ប៉ុណ្ណេះ​ឯង​។​
 [​១២៤​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ហ្ន៎​ ​ជាហេតុ​ ​អ្វី​ហ្ន៎​ ​ជា​បច្ច័យ​ដែល​នាំឲ្យ​បញ្ញត្ត​នូវ​រូបក្ខន្ធ​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បញ្ញត្ត​នូវ​វេទ​នា​ក្ខន្ធ​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បញ្ញត្ត​នូវ​សញ្ញាខន្ធ​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បញ្ញត្ត​នូវ​សង្ខារក្ខន្ធ​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បញ្ញត្ត​នូវ​វិញ្ញា​ក្ខន្ធ​។​ ​ម្នាល​ភិក្ខុ​ ​មហាភូត​ទាំង៤ជាហេតុ​ ​មហាភូត​ទាំង៤ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បញ្ញត្ត​នូវ​រូបក្ខន្ធ​ ​ផស្សៈ​ជាហេតុ​ ​ផស្សៈ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បញ្ញត្ត​នូវ​វេទនាខន្ធ​ ​ផស្សៈ​ជាហេតុ​ ​ផស្សៈ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បញ្ញត្ត​នូវ​សញ្ញាខន្ធ​ ​ផស្សៈ​ជាហេតុ​ ​ផស្សៈ​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បញ្ញត្ត​នូវ​សង្ខារក្ខន្ធ​ ​ម្នាល​ភិក្ខុ​ ​នាមរូប​ជាហេតុ​ ​នាមរូប​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​បញ្ញត្ត​នូវ​វិញ្ញាណក្ខន្ធ​។​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636831774990083128
ទៅកាន់ទំព័រ៖