ព្រះត្រៃបិដក ភាគ ២៦

 [​១២៥​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​សក្កា​យ​ទិដ្ឋិ​ ​កើតមាន​ ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ ​បុថុជ្ជន​ក្នុង​លោក​នេះ​ ​ជា​អ្នក​មិន​ចេះដឹង​ ​មិនបាន​ឃើញ​ ​នូវ​ព្រះ​អរិយបុគ្គល​ ​មិន​ឈ្លាសវៃ​ ​ក្នុង​អរិយធម៌​ ​មិនបាន​សិក្សា​ ​ក្នុង​អរិយធម៌​ ​មិនបាន​ឃើញ​នូវ​សប្បុរស​ ​មិន​ឈ្លាសវៃ​ ​ក្នុង​សប្បុរិសធម៌​ ​មិនបាន​សិក្សា​ក្នុង​សប្បុរិសធម៌​ ​តែង​ពិចារណា​ឃើញ​ ​នូវ​រូប​ថា​ជា​ខ្លួន​ ​ឬ​ឃើញ​នូវ​ខ្លួន​ថា​មាន​រូប​ ​ឬ​ឃើញ​នូវ​រូប​ ​ថា​មាន​ក្នុង​ខ្លួន​ ​ឬ​ឃើញ​នូវ​ខ្លួន​ ​ថា​មាន​ក្នុង​រូប​ ​តែង​ពិចារណា​ឃើញ​ ​នូវ​វេទនា​ថា​ជា​ខ្លួន​ ​ឬ​ឃើញ​នូវ​ខ្លួន​ថា​មាន​វេទនា​ ​ឬ​ឃើញ​នូវ​វេទនា​ថា​មាន​ក្នុង​ខ្លួន​ ​ឬ​ឃើញ​នូវ​ខ្លួន​ថា​មាន​ក្នុង​វេទនា​ ​តែង​ពិចារណា​ឃើញ​នូវ​សញ្ញា​ថា​ជា​ខ្លួន​ ​ឬ​ឃើញ​នូវ​ខ្លួន​ថា​មាន​សញ្ញា​ ​ឬ​ឃើញ​នូវ​សញ្ញា​ថា​មាន​ក្នុង​ខ្លួន​ ​ឬ​ឃើញ​នូវ​ខ្លួន​ថា​មាន​ក្នុង​សញ្ញា​ ​តែង​ពិចារណា​ឃើញ​នូវ​សង្ខារ​ថា​ជា​ខ្លួន​ ​ឬ​ឃើញ​នូវ​ខ្លួន​ថា​មាន​សង្ខារ​ ​ឬ​ឃើញ​នូវ​សង្ខារ​ថា​មាន​ក្នុង​ខ្លួន​ ​ឬ​ឃើញ​នូវ​ខ្លួន​ថា​មាន​ក្នុង​សង្ខារ​ ​តែង​ពិចារណា​ឃើញ​នូវ​វិញ្ញាណ​ថា​ជា​ខ្លួន​ ​ឬ​ឃើញ​នូវ​ខ្លួន​ថា​មានវិញ្ញាណ​ ​ឬ​ឃើញ​នូវ​វិញ្ញាណ​ថា​មាន​ក្នុង​ខ្លួន​ ​ឬ​ឃើញ​នូវ​ខ្លួន​ថា​មាន​ក្នុង​វិញ្ញាណ​ ​ម្នាល​ភិក្ខុ​ ​សក្កា​យ​ទិដ្ឋិ​ ​តែង​កើតមាន​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636831775238737350
ទៅកាន់ទំព័រ៖