ព្រះត្រៃបិដក ភាគ ២៦

 [​១២៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ជា​គុណ​(​១​)​ ​អ្វី​ជា​ទោស​ក្នុង​រូប​ ​អ្វី​ជា​គ្រឿងរ​លាស់​ចោល​នូវ​រូប​ ​អ្វី​ជា​គុណ​ ​អ្វី​ជា​ទោស​(​២​)​ ​ក្នុង​វេទនា​ ​អ្វី​ជា​គ្រឿងរ​លាស់​ចោល​នូវ​វេទនា​ ​អ្វី​ជា​គុណ​ ​អ្វី​ជា​ទោស​ ​ក្នុង​សញ្ញា​ ​អ្វី​ជា​គ្រឿងរ​លាស់​ចោល​នូវ​សញ្ញា​ ​អ្វី​ជា​គុណ​ ​អ្វី​ជា​ទោស​ ​ក្នុង​សង្ខារ​ ​អ្វី​ជា​គ្រឿងរ​លាស់​ចោល​នូវ​សង្ខារ​ ​អ្វី​ជា​គុណ​ ​អ្វី​ជា​ទោស​ ​ក្នុង​វិញ្ញាណ​ ​អ្វី​ជា​គ្រឿងរ​លាស់​ចោល​នូវ​វិញ្ញាណ​។​ ​ម្នាល​ភិក្ខុ​ ​សេចក្តី​សុខ​ ​សោមនស្ស​ ​ណា​ ​តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​រូប​ ​នេះ​ជា​គុណ​ក្នុង​រូប​ ​រូប​ណា​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​នេះ​ជា​ទោស​ក្នុង​រូប​ ​ការ​បន្ទោបង់​ ​នូវ​សេចក្តី​ត្រេកត្រអាល​ ​និង​ការ​លះបង់​ ​នូវ​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​រូប​ណា​ ​នេះ​ជា​គ្រឿងរ​លាស់​ចោល​នូវ​រូប​ ​ម្នាល​ភិក្ខុ​ ​មួយទៀត​ ​សេចក្តី​សុខ​ ​សោមនស្ស​ណា​ ​តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​វេទនា​ ​នេះ​ជា​គុណ​ក្នុង​វេទនា​ ​វេទនា​ណា​ ​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​នេះ​ជា​ទោស​ក្នុង​វេទនា​ ​
​(​១​)​ ​ប្រែថា​ ​សេចក្តី​ចាប់ចិត្ត​ ​ឬ​ពេញចិត្ត​ក៏បាន​។​ ​(​២​)​ ​សេចក្តី​ទាស់ចិត្ត​ ​ក៏បាន​។​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636831775877353877
ទៅកាន់ទំព័រ៖