ព្រះត្រៃបិដក ភាគ ២៦
[១២៨] បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច អនុស័យគឺ អហង្ការមានៈ
(១) និមមង្ការមានៈ
(២) ក្នុងកាយ ដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួង ជាខាងក្រៅផង មិនមាន។ ម្នាលភិក្ខុ រូបណាមួយ ទោះជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ទោះរូបណា ដែលឆ្ងាយក្តី ជិតក្តី ទាំងអស់នោះ ឈ្មោះថារូប បុគ្គលឃើញនូវរូបនុ៎ះ ដោយបញ្ញាប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនអញ វេទនាណាមួយ... សញ្ញាណាមួយ... សង្ខារណាមួយ... វិញ្ញាណណាមួយ ទោះជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ទោះវិញ្ញាណណា ដែលឆ្ងាយក្តី ជិតក្តី ទាំងអស់នោះ ឈ្មោះថាវិញ្ញាណ បុគ្គលឃើញនូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃតាមពិត យ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ
(១) សេចក្តីប្រកាន់ថាអញ (២) សេចក្តីប្រកាន់ថា និមិត្តទាំងពួង ជារបស់អញ។
ID: 636831776993607723
ទៅកាន់ទំព័រ៖