ព្រះត្រៃបិដក ភាគ ២៦
ម្នាលភិក្ខុ កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង អនុស័យគឺ អហង្ការមានៈ និងមមង្ការមានៈ ក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងជាខាងក្រៅផង មិនមាន។
[១២៩] គ្រានោះ ភិក្ខុមួយរូប មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើង យ៉ាងនេះថា អើហ្ន៎ បានឮថា រូបជាអនត្តា វេទនាជាអនត្តា សញ្ញាជាអនត្តា សង្ខារជាអនត្តា វិញ្ញាណជាអនត្តា កម្មដែលអនត្តាធ្វើហើយ នឹងពាល់ត្រូវនូវខ្លួនដូចម្តេចបាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់បានជ្រាបនូវសេចក្តីត្រិះរិះ នៃចិត្តរបស់ភិក្ខុនោះ ដោយព្រះហឫទ័យ របស់ព្រះអង្គហើយ ក៏ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ការណ៍នុ៎ះ រមែងមានពិត គឺត្រង់ដែលមោឃបុរសខ្លះ ក្នុងលោកនេះ ជាអ្នកមិនដឹង ប្រកបដោយអវិជ្ជា សំគាល់នូវសាសនា របស់ព្រះសាស្តា ថាជាពាក្យគួរប្រព្រឹត្តកន្លងដោយចិត្ត ដែលមានតណ្ហាជាធំថា អើហ្ន៎ បានឮថា រូបជាអនត្តា វេទនាជាអនត្តា សញ្ញាជាអនត្តា សង្ខារ
ID: 636831777234981529
ទៅកាន់ទំព័រ៖