ព្រះត្រៃបិដក ភាគ ២៦

 [​២​]​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ ​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​តែង​និយាយ​យ៉ាងនេះ​ ​យល់ឃើញ​យ៉ាងនេះ​ថា​ ​បុរស​បុគ្គល​នេះ​ ​ទទួលអារម្មណ៍​ណាមួយ​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ក្តី​ ​អារម្មណ៍​ទាំងអស់​នោះ​ឯង​ ​កើតឡើង​ព្រោះ​ហេតុ​នៃ​កម្ម​ ​ដែល​ខ្លួន​បាន​ធ្វើ​ក្នុង​កាលមុន​ ​ឯ​ការ​មិន​ទទឹក​ចិត្ត​ ​(​ដោយ​រាគាទិក្កិលេស​)​ ​តទៅ​ ​ព្រោះ​ដុត​កំ​ដៅ​ ​ព្រោះ​វិនាស​ទៅ​ ​នៃ​កម្ម​ចាស់​ ​ទាំង​មិន​ធ្វើ​នូវ​កម្ម​ថ្មី​ ​ការ​អស់​ទៅ​នៃ​កម្ម​ ​ព្រោះ​មិន​ទទឹក​ចិត្ត​ ​(​ដោយ​រាគាទិក្កិលេស​)​ ​តទៅ​ ​ការ​អស់​ទៅ​នៃ​ទុក្ខ​ ​ព្រោះ​អស់​ទៅ​នៃ​កម្ម​ ​ការ​អស់​ទៅ​នៃ​វេទនា​ ​ព្រោះ​អស់​ទៅ​នៃ​ទុក្ខ​ ​ទុក្ខ​ទាំងអស់​ ​នឹង​សាបសូន្យ​ទៅ​បាន​ ​ព្រោះ​អស់​ទៅ​នៃ​វេទនា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និគ្រន្ថ​(​១​)​ ​តែង​និយាយ​យ៉ាងនេះ​ឯង​។​
 [​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បាន​ចូល​ទៅ​រក​ពួក​និគ្រន្ថ​ ​ដែល​និយាយ​យ៉ាងនោះ​ ​ហើយ​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​ឮថា​ ​អ្នក​ទាំងឡាយ​ ​តែង​និយាយ​យ៉ាងនេះ​ ​យល់ឃើញ​យ៉ាងនេះ​ថា​ ​បុរស​បុគ្គល​នេះ​ ​ទទួល​នូវ​អារម្មណ៍​ណាមួយ​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ក្តី​ ​អារម្មណ៍​ទាំងអស់​នោះ​ឯង​ ​
​(​១​)​ ​មគធៈ​ថា​ ​និ​គ​ណ្ឋ​ ​សំស្ក្រឹត​ថា​ ​និគ្រន្ថ​។​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636831618354854106
ទៅកាន់ទំព័រ៖