ព្រះត្រៃបិដក ភាគ ២៦

កម្ម​ណា​ ​ដែល​ឲ្យផល​ច្រើន​ ​តើ​កម្ម​នោះ​ ​គេ​អាច​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​តិច​ ​ដូច្នេះ​វិញ​ ​បាន​ឬទេ​។​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​ចុះ​កម្ម​ណា​ ​ដែល​ឲ្យផល​តិច​ ​តើ​កម្ម​នោះ​ ​គេ​អាច​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​ច្រើន​ ​ដូច្នេះ​វិញ​ ​បាន​ឬទេ​។​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​កម្ម​ណា​ ​ដែល​ឲ្យផល​ ​តើ​កម្ម​នោះ​ ​គេ​អាច​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមកុំ​ឲ្យផល​ ​ដូច្នេះ​វិញ​ ​បាន​ឬទេ​។​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​ចុះ​កម្ម​ណា​ ​ដែល​មិន​ឲ្យផល​ ​តើ​កម្ម​នោះ​ ​គេ​អាច​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​ ​ដូច្នេះ​វិញ​ ​បាន​ឬទេ​។​ ​ម្នាល​អាវុសោ​ ​មិនបានទេ​។​ ​
 [​១១​]​ ​ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ​ ​បានឮ​ថា​ ​កម្ម​ណា​ដែល​ឲ្យផល​ក្នុង​បច្ចុប្បន្ន​នេះ​ ​កម្ម​នោះ​ ​គេ​មិន​អាច​នឹង​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​ ​ក្នុង​បរលោក​វិញ​បាន​ឡើយ​។​ ​កម្ម​ណា​ ​ដែល​ឲ្យផល​ក្នុង​បរលោក​ ​កម្ម​នោះ​ ​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636831623022671089
ទៅកាន់ទំព័រ៖