ព្រះត្រៃបិដក ភាគ ២៦

របស់​នោះ​ ​គួរ​ដើម្បី​ពិចារណា​ឃើញថា​ ​នុ៎ះ​ជា​របស់​អញ​ ​នុ៎ះ​ជា​អាត្មាអញ​ ​នុ៎ះ​ជា​ខ្លួន​របស់​អញ​ដែរ​ឬ​។​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​មិន​គួរ​ឃើញ​ដូច្នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​ហេតុ​នោះ​ ​រូប​ណាមួយ​ក្នុង​លោក​នេះ​ ​ទោះជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ជា​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​ទោះ​រូប​ណា​ ​ដែល​ឆ្ងាយ​ក្តី​ ​ជិត​ក្តី​ ​ឈ្មោះថា​ ​រូប​ទាំងអស់​ ​រូប​នោះ​ ​បុគ្គល​គប្បី​ឃើញ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាមពិត​យ៉ាងនេះ​ ​ដូច្នេះ​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​វេទនា​ណាមួយ​.​.​.​ ​សញ្ញា​ណាមួយ​.​.​.​ ​សង្ខារ​ណាមួយ​.​.​.​ ​វិញ្ញាណ​ណាមួយ​ ​ទោះជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ជា​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​ទោះ​វិញ្ញាណ​ណា​ ​ដែល​ឆ្ងាយ​ក្តី​ ​ជិត​ក្តី​ ​ឈ្មោះថា​វិញ្ញាណ​ទាំងអស់​ ​វិញ្ញាណ​នុ៎ះ​ ​បុគ្គល​គប្បី​ឃើញ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាមពិត​យ៉ាងនេះ​ ​ដូច្នេះ​ថា​ ​នុ៎ះ​មិនមែន​ជា​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អាត្មាអញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ដែល​ជា​អ្នកចេះដឹង​ ​កាលបើ​បានឃើញ​យ៉ាងនេះ​ហើយ​ ​រមែង​នឿយណាយ​ក្នុង​រូប​ផង​ ​នឿយណាយ​ក្នុង​វេទនា​ផង
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636831777658655762
ទៅកាន់ទំព័រ៖