ព្រះត្រៃបិដក ភាគ ២៦

នឿយណាយ​ក្នុង​សញ្ញា​ផង​ ​នឿយណាយ​ក្នុង​សង្ខារ​ផង​ ​នឿយណាយ​ក្នុង​វិញ្ញាណ​ផង​ ​កាលបើ​មានចិត្ត​នឿយណាយ​ហើយ​ ​រមែង​ប្រាសចាក​តម្រេក​ ​កាលបើ​មានចិត្ត​ប្រាសចាក​តម្រេក​ហើយ​ ​រមែង​រួច​ស្រឡះ​ ​កាលបើ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​សេចក្តី​ដឹង​ថា​ ​ចិត្ត​រួច​ស្រឡះ​ហើយ​ ​ក៏​កើតឡើង​ ​មួយទៀត​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​ក៏បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ដែល​ជា​អ្នកមាន​សេចក្តី​ត្រេកអរ​ ​ក៏បាន​ត្រេកអរ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​ ​កាលដែល​ព្រះមានព្រះភាគ​ ​កំពុង​សំដែង​វេយ្យាករណ៍​នេះ​ ​ពួក​ភិក្ខុ​ប្រមាណ៦០រូប​ ​ក៏​មានចិត្ត​រួច​ស្រឡះ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​មាន​ឧបាទាន​។​

​ចប់​ ​មហា​បុ​ណ្ណ​ម​សូត្រ​ ​ទី៩​។​

ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636831777966153350
ទៅកាន់ទំព័រ៖