ព្រះត្រៃបិដក ភាគ ២៦
ចូឡបុណ្ណមសូត្រ ទី១០
[១៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងមិគារមាតុប្រាសាទ ក្នុងបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងទីវាលស្រឡះ ក្នុងវេលារាត្រី ដែលមានព្រះចន្ទពេញវង់ ជាថ្ងៃឧបោសថទី១៥។
[១៣១] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ទតចំពោះទៅភិក្ខុសង្ឃដែលនៅស្ងៀម ក៏មានព្រះបន្ទូលសួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អសប្បុរស អាចស្គាល់នូវអសប្បុរសថា អ្នកនេះជាអសប្បុរសដែរឬហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស មិនស្គាល់ដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ មិនមែនជាហេតុ មិនមែនជាឱកាសទេ ត្រង់ដែលអសប្បុរស អាចស្គាល់នូវអសប្បុរសថា អ្នកនេះ ជាអសប្បុរស
ID: 636831778289801861
ទៅកាន់ទំព័រ៖