ព្រះត្រៃបិដក ភាគ ២៦

 [​១៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសប្បុរស​ ​មានការ​សេពគប់​ជា​អសប្បុរស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​ក្នុង​លោក​នេះ​ ​ដែល​មិន​មាន​សទ្ធា​ ​មិន​ខ្មាសបាប​ ​មិន​ខ្លាច​បាប​ ​ចេះដឹង​តិច​ ​ខ្ជិលច្រអូស​ ​ភ្លេចស្មារតី​ ​ឥត​បញ្ញា​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​រមែង​បាន​ជា​មិត្ត​ ​ជា​សំឡាញ់​ ​របស់​អសប្បុរស​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសប្បុរស​ ​សេពគប់​នូវ​អសប្បុរស​ ​យ៉ាងនេះ​ឯង​។​
 [​១៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសប្បុរស​ ​មានគំនិត​ជា​អសប្បុរស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសប្បុរស​ ​ក្នុង​លោក​នេះ​ ​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ផង​ ​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ផង​ ​គិត​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសប្បុរស​ ​មានគំនិត​ជា​អសប្បុរស​ ​យ៉ាងនេះ​ឯង​។​
 [​១៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អសប្បុរស​ ​មាន​សេចក្តី​ប្រឹក្សា​ជា​អសប្បុរស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសប្បុរស​ ​ក្នុង​លោក​នេះ​ ​ប្រឹក្សា​ដើម្បី​បៀតបៀន​ខ្លួនឯង​ផង​ ​ប្រឹក្សា​ដើម្បី​បៀតបៀន​អ្នកដទៃ​ផង​ ​ប្រឹក្សា​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសប្បុរស​ ​មាន​សេចក្តី​ប្រឹក្សា​ជា​អសប្បុរស​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636831778896836582
ទៅកាន់ទំព័រ៖