ព្រះត្រៃបិដក ភាគ ២៦
ការប្រតិបត្តិល្អអាក្រក់ ក្នុងមាតាមិនមានផល ការប្រតិបត្តិល្អអាក្រក់ ក្នុងបិតាមិនមានផល សត្វដែលជាឱបបាតិកៈមិនមាន សមណព្រាហ្មណ៍ ក្នុងលោកនេះ ដែលប្រព្រឹត្តល្អ ប្រតិបត្តិល្អ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម នៃខ្លួនឯង នូវលោកនេះផង លោកខាងមុខផង ហើយអាចប្រកាសបាន មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ អសប្បុរស មានទិដ្ឋិជាអសប្បុរស យ៉ាងនេះឯង។
[១៤០] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស ឲ្យអសប្បុរិសទាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរស ក្នុងលោកនេះ ឲ្យទានដោយមិនគោរព
(១) ឲ្យទានមិនមែនឲ្យដោយដៃរបស់ខ្លួន ឲ្យទាន មិនធ្វើសេចក្តីកោតក្រែង ឲ្យទានបោះគ្រវែងចោល មិនបានយល់ឃើញផលហើយឲ្យទាន ម្នាលភិក្ខុទាំងឡាយ អសប្បុរស ឲ្យអសប្បុរិសទាន យ៉ាងនេះឯង។
(១) មិនគោរពទេយ្យធម៌១ មិនគោរពបដិគ្គាហកបុគ្គល១។
ID: 636831779598626722
ទៅកាន់ទំព័រ៖