ព្រះត្រៃបិដក ភាគ ២៦

គេ​មិន​អាច​នឹង​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​ក្នុង​បច្ចុប្បន្ន​វិញ​បាន​ឡើយ​។​ ​កម្ម​ណា​ ​ដែល​ឲ្យផល​ជា​សុខ​ ​កម្ម​នោះ​ ​គេ​មិន​អាច​នឹង​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​ជា​ទុក្ខ​វិញ​បាន​ឡើយ​។​ ​កម្ម​ណា​ ​ឲ្យផល​ជា​ទុក្ខ​ ​កម្ម​នោះ​ ​គេ​មិន​អាច​នឹង​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​ជា​សុខ​វិញ​បាន​ឡើយ​។​ ​កម្ម​ណា​ ​ឲ្យផល​ក្នុង​អត្តភាព​ ​ដែល​សម្រេច​ហើយ​ ​កម្ម​នោះ​ ​គេ​មិន​អាច​នឹង​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​ក្នុង​អត្តភាព​ ​ដែល​មិនទាន់​សម្រេច​វិញ​បាន​ឡើយ​។​ ​កម្ម​ណា​ ​ឲ្យផល​ក្នុង​អត្តភាព​ ​ដែល​មិនទាន់​សម្រេច​ ​កម្ម​នោះ​ ​គេ​មិន​អាច​នឹង​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​ក្នុង​អត្តភាព​ ​ដែល​សម្រេច​វិញ​បាន​ឡើយ​។​ ​កម្ម​ណា​ ​ដែល​ឲ្យផល​ច្រើន​ ​កម្ម​នោះ​ ​គេ​មិន​អាច​នឹង​បំបែរ​ ​ដោយ​សេចក្តី​ប្រឹងប្រែង​ ​ឬ​ដោយ​សេចក្តី​ព្យាយាម​ថា​ ​សូមឲ្យ​ផល​តិច​វិញ​បាន​ឡើយ​។​ ​កម្ម​ណា​ ​ដែល​ឲ្យផល​តិច​ ​កម្ម​នោះ​
ថយ | ទំព័រទី ២១ | បន្ទាប់
ID: 636831623235963289
ទៅកាន់ទំព័រ៖