ព្រះត្រៃបិដក ភាគ ២៦

 [​១៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សប្បុរស​ ​មានគំនិត​ជា​សប្បុរស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ ​ក្នុង​លោក​នេះ​ ​មិន​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​មិន​គិត​ដើម្បី​បៀតបៀន​អ្នកដទៃ​ ​មិន​គិត​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ ​មានគំនិត​ជា​សប្បុរស​ ​យ៉ាងនេះ​ឯង​។​
 [​១៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សប្បុរស​ ​មាន​សេចក្តី​ប្រឹក្សា​ជា​សប្បុរស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ ​ក្នុង​លោក​នេះ​ ​មិន​ប្រឹក្សា​ដើម្បី​បៀតបៀន​ខ្លួនឯង​ ​មិន​ប្រឹក្សា​ដើម្បី​បៀតបៀន​អ្នកដទៃ​ ​មិន​ប្រឹក្សា​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ ​មាន​សេចក្តី​ប្រឹក្សា​ជា​សប្បុរស​ ​យ៉ាងនេះ​ឯង​។​
 [​១៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សប្បុរស​ ​មាន​វាចា​ជា​សប្បុរស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ក្នុង​លោក​នេះ​ ​វៀរចាក​ពាក្យ​កុហក​ ​វៀរចាក​ពាក្យ​ញុះញង់​ ​វៀរចាក​ពាក្យទ្រគោះ​ ​វៀរចាក​ពាក្យ​រោយរាយ​ឥតប្រយោជន៍​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ ​មាន​វាចា​ជា​សប្បុរស​ ​យ៉ាងនេះ​ឯង​ ​។​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636831780566752095
ទៅកាន់ទំព័រ៖