ព្រះត្រៃបិដក ភាគ ២៦

 [​១៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សប្បុរស​ ​មានការ​ងារ​ជា​សប្បុរស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ក្នុង​លោក​នេះ​ ​វៀរចាក​ការ​សម្លាប់សត្វ​ ​វៀរចាក​ការ​លួច​ទ្រព្យ​គេ​ ​វៀរចាក​ការប្រព្រឹត្តិ​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ ​មានការ​ងារ​ជា​សប្បុរស​ ​យ៉ាងនេះ​ឯង​។​
 [​១៥០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សប្បុរស​ ​មាន​ទិដ្ឋិ​ជា​សប្បុរស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ក្នុង​លោក​នេះ​ ​មាន​សេចក្តី​យល់ឃើញ​ ​យ៉ាងនេះ​ថា​ ​ទាន​ ​ដែល​បុគ្គល​ឲ្យហើយ​ ​មានផល​ ​ការ​បូជា​ធំ​ ​មានផល​ ​ការ​បូជា​តូច​ ​មានផល​ ​ផល​ ​និង​វិបាក​នៃ​កម្ម​ ​ដែល​ល្អ​ ​និង​អាក្រក់​ ​មាន​ ​លោក​នេះ​មាន​ ​លោកខាងមុខ​មាន​ ​ការប្រតិបត្តិ​ល្អអាក្រក់​ ​ក្នុង​មាតា​មានផល​ ​ការប្រតិបត្តិ​ល្អអាក្រក់​ក្នុង​បិតា​មានផល​ ​សត្វ​ជា​ឱប​បា​តិកៈ​មាន​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636831780966464958
ទៅកាន់ទំព័រ៖