ព្រះត្រៃបិដក ភាគ ២៦
លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ជាអ្នកមានសេចក្តីត្រេកអរ ក៏បានត្រេកអរចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ ចូឡបុណ្ណមសូត្រ ទី១០។
ចប់ ទេវទហវគ្គ ទី១។
ឧទ្ទាននៃទេវទហវគ្គនោះ ដូច្នេះ
ទេវទហសូត្រ១ បញ្ចត្តយសូត្រ១ កិន្តិសូត្រ១ រឿងនិគន្ថនាដបុត្រ ក្នុងសាមគ្គាមសូត្រ១ ការព្យាករណ៍នូវអរហត្តផល ក្នុងសុនក្ខត្តសូត្រ១ ដំណើរព្រះអង្គគង់ក្នុងកម្មាសធម្មនិគម ក្នុងដែនកុរុ ក្នុងអានេញ្ជសប្បាយសូត្រ១ គណកមោគ្គល្លានសូត្រ១ គោបកមោគ្គល្លានសូត្រ១ រឿងព្រះអង្គគង់ក្នុងទីវាលក្នុងរាត្រី មានព្រះចន្ទ្រពេញវង់ ក្នុងមហាបុណ្ណមសូត្រ១ ចូឡបុណ្ណមសូត្រ១ ឈ្មោះថា ទេវទហវគ្គ ដ៏ប្រសើរជាវគ្គដំបូង។
ID: 636831781544027992
ទៅកាន់ទំព័រ៖