ព្រះត្រៃបិដក ភាគ ២៦

 [​១៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សារីបុត្រ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​អស់ហើយ​ ​បាន​ដល់​ទុតិយជ្ឈាន​ ​ជា​ធម្មជាត​កើត​ក្នុង​សន្តាន​នៃ​ខ្លួន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​គឺ​សទ្ធា​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ទេ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ប៉ុណ្ណោះ​ ​ក៏​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​ធម៌​ទាំងឡាយ​ ​គឺ​សេចក្តី​ជ្រះថ្លា​ ​ក្នុង​សន្តាន​ ​បីតិ​ ​សុខៈ​ ​ចិ​ត្តេ​ក​គ្គ​តា​ ​ផស្សៈ​ ​វេទនា​ ​សញ្ញា​ ​ចេតនា​ ​វិញ្ញាណ​ ​ឆន្ទៈ​ ​អធិមោក្ខ​ ​វីរិយៈ​ ​សតិ​ ​ឧបេក្ខា​ ​និង​មនសិ​កា​រៈ​ណា​ ​ដែល​មាន​ក្នុង​ទុតិយជ្ឈាន​ ​ធម៌​ទាំងនោះ​ ​សារីបុត្រ​បាន​កំណត់​តាមលំដាប់​ហើយ​ ​ធម៌​ទាំងនោះ​ ​ដែល​សារីបុត្រ​ដឹង​ច្បាស់​ក៏​កើតឡើង​ ​ដឹង​ច្បាស់​ក៏​តាំងនៅ​ ​ដឹង​ច្បាស់​ ​ក៏​ដល់​នូវ​កិរិយា​រលត់​។​ ​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​ធម៌​ទាំងនេះ​ ​មិនដែល​មាន​ ​ត្រឡប់ជា​មាន​ ​មាន​ហើយ​ ​ត្រឡប់ជា​គ្មាន​វិញ​។​ ​សារីបុត្រ​នោះ​ ​មិន​លុះ​ ​មិន​លិចលង់​ ​មិន​អាស្រ័យ​ ​មិន​ជាប់​នៅ​ ​ក្នុង​ធម៌​ទាំងនោះ​ ​ជា​អ្នក​រួច​ស្រឡះ​ ​(​ចាក​កាម​រាគៈ​)​ ​ប្រាសចាក​ ​(​យោ​គៈ​)​ ​មានចិត្ត​មិន​រពើតរពើង​។​ ​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​ថា​ ​និស្សរណ​ធម៌​ ​គឺ​ការ​រលាស់ខ្លួន​ចេញ​ចាក​ភព​ ​នៅ​មានត​ទៅទៀត​។​ ​ការ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​និស្សរណ​ធម៌​នោះ​ ​រមែង​មានដល់​សារីបុត្រ​នោះ​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636831782456350174
ទៅកាន់ទំព័រ៖