ព្រះត្រៃបិដក ភាគ ២៦
[១៦៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រកន្លងផុត នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលកាន់សញ្ញាវេទយិតនិរោធ។ អាសវធម៌អស់ទៅបាន ព្រោះសារីបុត្រនោះ ឃើញច្បាស់ដោយប្រាជ្ញា។ សារីបុត្រនោះ មានស្មារតី ចេញចាកសមាបត្តិនោះ។ លុះសារីបុត្រនោះ មានស្មារតី ចេញចាកសមាបត្តិនោះហើយ ក៏ពិចារណាឃើញនូវពួកធម៌ ដែលកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយថា ពួកធម៌ទាំងនេះ មិនដែលមាន ត្រឡប់ទៅជាមាន មានហើយ ត្រឡប់ទៅជាគ្មានវិញ យ៉ាងនេះ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យនៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះឡើយ ជាអ្នករួចស្រឡះ ចាកកាមរាគៈ ប្រាសចាកយោគៈ មិនមានចិត្តរពើតរពើង។ សារីបុត្រនោះ ដឹងច្បាស់ថា និស្សរណធម៌ នៅមានតទៅទៀត។ ការធ្វើឲ្យរឿយៗ នូវនិស្សរណធម៌នោះ រមែងមានដល់សារីបុត្រនោះ។
[១៦៤] ម្នាលភិក្ខុទាំងឡាយ មហាជន តែងនិយាយសរសើរភិក្ខុណាថា ភិក្ខុនេះ ដល់នូវការស្ទាត់ ដល់នូវកិរិយាសម្រេច ក្នុងសីលដ៏ប្រសើរ ដល់នូវការស្ទាត់ ដល់នូវកិរិយាសម្រេចក្នុងសមាធិដ៏ប្រសើរ
ID: 636831784157457472
ទៅកាន់ទំព័រ៖