ព្រះត្រៃបិដក ភាគ ២៦

ឆវិ​សោធន​សូត្រ​ ​ទី២​


 [​១៦៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​
 [​១៦៧​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​និយាយ​អួត​អរហត្តផល​ ​ចំពោះ​ភិក្ខុ​ទាំងឡាយ​ថា​ ​ខ្ញុំ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយៈ​ ​ខ្ញុំ​បាន​ប្រព្រឹត្ត​ហើយ​ ​សោឡស​កិច្ច​ ​ខ្ញុំ​បាន​ធ្វើរួចហើយ​ ​មិន​មាន​កិច្ច​អ្វី​ក្រៅពី​នេះ​ទៀត​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ត្រេកអរ​ ​មិន​ត្រូវ​ហាមឃាត់​ភាសិត​របស់​ភិក្ខុ​នោះ​ទេ​។​ ​បើ​ភិក្ខុ​មិន​ត្រេកអរ​ ​មិន​ហាមឃាត់​ហើយ​ ​ត្រូវ​សួរ​ប្រស្នា​ទៅវិញ​ថា​ ​ម្នាល​អាវុសោ​ ​វោហារ៤ម៉ាត់​នេះ​ ​
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636831784952462944
ទៅកាន់ទំព័រ៖