ព្រះត្រៃបិដក ភាគ ២៦

ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ ​ទ្រង់​ឃើញ​ ​ទ្រង់​សំដែង​ទុក​មក​ដោយ​ប្រពៃ​ហើយ​ ​វោហារ៤ម៉ាត់​ ​តើ​ដូចម្តេច​ ​គឺ​ភាវៈ​នៃ​បុគ្គល​និយាយ​ថា​ ​ឃើញ​ក្នុង​រូបារម្មណ៍​ ​ដែល​ឃើញ​ហើយ១​ ​ភាវៈ​នៃ​បុគ្គល​និយាយ​ថា​ឮ​ ​ក្នុង​សទ្ទារម្មណ៍​ ​ដែល​ឮ​ហើយ១​ ​ភាវៈ​នៃ​បុគ្គល​និយាយ​ថា​ ​ទទួល​រសារម្មណ៍​ ​ដែល​បាន​ទទួល​ហើយ១​ ​ភាវៈ​នៃ​បុគ្គល​និយាយ​ថា​ ​ដឹង​ច្បាស់​ ​ក្នុង​អារម្មណ៍​ ​ដែល​ដឹង​ច្បាស់​ហើយ១​ ​ម្នាល​អាវុសោ​ ​វោហារ​ទាំង៤ម៉ាត់​នេះឯង​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ ​ទ្រង់​ឃើញ​ ​ទ្រង់​សំដែង​ទុក​មក​ហើយ​ ​ដោយ​ប្រពៃ​។​ ​ភិក្ខុ​នោះ​ ​សួរ​ថា​ ​ចុះលោក​មាន​អាយុ​ដឹង​ដូចម្តេច​ខ្លះ​ ​ឃើញ​ដូចម្តេច​ខ្លះ​ ​បាន​ជា​ចិត្ត​រួច​ស្រឡះ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​មិន​ប្រកាន់​ក្នុង​វោហារ​ ​ទាំង៤ម៉ាត់​នេះ​។​
 [​១៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ខីណាស្រព​ ​អ្នកមាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ហើយ​ ​មាន​កិច្ចការ​ធ្វើរួចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​សម្រាប់​ខ្លួន​សម្រេច​ហើយ​ ​មាន​ភវ​សញ្ញោជនៈ​អស់ហើយ​ ​រួច​ស្រឡះ​ចាក​អកុសលធម៌​ ​ព្រោះ​ដឹង​ដោយ​ប្រពៃ​ ​រមែង​មាន​អនុ​ធម៌​នេះ​(​១​)​ ​ដើម្បី​ព្យាករណ៍​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​មិន​លុះ​ ​មិន​លិចលង់​ ​មិន​អាស្រ័យ​ ​មិន​ជាប់​ចំពាក់​នៅក្នុង​អារម្មណ៍​ ​ដែល​ឃើញ​ហើយ​ទេ​ ​
​(​១​)​ ​សភាវៈ​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636831785322404103
ទៅកាន់ទំព័រ៖