ព្រះត្រៃបិដក ភាគ ២៦
រួចស្រឡះចាកកាមរាគៈ ប្រាសចាកយោគៈ ឥតមានចិត្តរពើតរពើងឡើយ ម្នាលអាវុសោ ខ្ញុំ (មិនលុះ)ក្នុងរសារម្មណ៍ដែលទទួលហើយទេ... ម្នាលអាវុសោ ខ្ញុំ (មិនលុះ)ក្នុងសទ្ទារម្មណ៍ដែលឮហើយទេ... ម្នាលអាវុសោ ខ្ញុំមិនលុះ មិនលិចលង់ មិនអាស្រ័យ មិនជាប់ចំពាក់នៅក្នុងអារម្មណ៍ ដែលដឹងច្បាស់ហើយទេ រួចស្រឡះចាកកាមរាគ ប្រាសចាកយោគៈ ឥតមានចិត្តរពើតរពើងឡើយ ម្នាលអាវុសោ ខ្ញុំដឹងយ៉ាងនេះ ឃើញយ៉ាងនេះ បានជាចិត្តរួចស្រឡះ ចាកអាសវធម៌ទាំងឡាយ មិនប្រកាន់ក្នុងវោហារ ទាំង៤ម៉ាត់នេះផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវត្រេកអរ អនុមោទនា នូវភាសិតរបស់ភិក្ខុនោះថា សាធុ ដូច្នេះ។ លុះភិក្ខុត្រេកអរ អនុមោទនាភាសិតថា សាធុ ដូច្នេះហើយ ត្រូវសួរប្រស្នាតទៅទៀតថា ម្នាលអាវុសោ ឧបាទានក្ខន្ធ៥នេះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់សំដែងទុកមកហើយ ដោយប្រពៃ ឧបាទានក្ខន្ធទាំង៥ តើដូចម្តេចខ្លះ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១
ID: 636831785565177989
ទៅកាន់ទំព័រ៖