ព្រះត្រៃបិដក ភាគ ២៦

រង​សុខ​ ​និង​ទុក្ខ​ ​ព្រោះហេតុតែ​ព្រះឥសូរ​ ​តាក់តែង​ឲ្យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និគ្រន្ថ​ ​មាន​ព្រះឥសូរ​អាក្រក់​ ​តាក់តែងដោយ​ពិត​ ​បាន​ជា​ក្នុង​កាល​ឥឡូវនេះ​ ​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​យ៉ាងនេះ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​សត្វ​ ​រង​សុខ​ ​និង​ទុក្ខ​ ​ព្រោះហេតុតែ​សង្គតិ​ ​និង​ភាវៈ​(​១​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និគ្រន្ថ​មាន​សង្គតិ​អាក្រក់​ ​ដោយពិត​ ​បាន​ជា​ក្នុង​កាល​ឥឡូវនេះ​ ​រងទុក្ខ​វេទនា​ក្លាខ្លាំង​ ​ខ្លោចផ្សា​ ​យ៉ាងនេះ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួក​សត្វ​ ​រង​សុខ​ ​និង​ទុក្ខ​ ​ព្រោះហេតុតែ​អភិ​ជាតិ​(​២​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​និគ្រន្ថ​មាន​អភិ​ជាតិ​អាក្រក់​ ​ដោយពិត​ ​
​(​១​)​ ​ដំណើរ​នៃ​អភិ​ជាតិ​ទាំង៦​ ​ដែល​ត្រាច់​ទៅ​ក្នុង​ទី​នោះ​ៗ​ ​ហៅថា​ ​សង្គតិ​។​ ​ធម្មតា​ដែល​កើត​ឡើង​ឯងៗ​ ​ហៅថា​ ​ភាវៈ​ ​ប្រៀប​ដូច​បន្លា​ដែល​ស្រួច​ឯង​ ​ផ្លែ​ខ្វិត​មាន​សណ្ឋាន​មូល​ ​ដោយខ្លួនឯង​ ​សត្វ​ម្រឹគ​ ​បក្សី​មាន​រូបរាង​ ​វិ​ចិ​ត្រ​ផ្សេង​ៗ​ ​ដោយធម្មតា​ឯង​ ​យ៉ាងណាមិញ​ ​លោក​ទាំងអស់​ ​មាន​សេចក្តី​ប្រែប្រួល​ដូ​ច្នោះ​ៗ​ ​មិនបាច់​អាស្រ័យហេតុ​បច្ច័យ​ឡើយ​ ​ដូច​បន្លា​ជាដើម​ ​យ៉ាងនោះ​ឯង​។​ ​(​២​)​ ​កំណើត​ដែល​បែក​ទៅ​ផ្សេង​ៗ​ ​ហៅថា​អភិ​ជាតិ​ ​ៗ​ ​មាន៦យ៉ាង​ ​គឺ​ក​ណ្ហា​ភិ​ជាតិ​ ​(​កំណើត​ខ្មៅ​)​ ​បាន​ដល់​ពួក​អ្នកធ្វើ​អំពើអាក្រក់​ ​មាន​សម្លាប់សត្វ​ជាដើម១​ ​នី​លា​ភិ​ជាតិ​ ​(​កំណើត​ខៀវ​)​ ​បាន​ដល់​ពួក​ភិក្ខុ១​ ​លោ​ហិតា​ភិ​ជាតិ​ ​(​កំណើត​ក្រហម​)​ ​បាន​ដល់​ពួក​និគ្រន្ថ​ ​ដែល​មាន​សំពត់​សាដក​តែមួយ១​ ​ហលិទ្ទា​ភិ​ជាតិ​ ​(​កំណើត​លឿង​)​ ​បាន​ដល់​ពួក​គ្រហស្ថ​ ​ដែល​ស្លៀ​កស​ ​ជា​សាវ័ក​របស់​អចេលក៍១​ ​សុក្កា​ភិ​ជាតិ​ ​(​កំ​ណើ​តស​)​ ​បាន​ដល់​អាជីវក​ ​និង​អា​ជីវិនី១​ ​បរម​សុក្កា​ភិ​ជាតិ​ ​(​កំ​ណើ​ត​ស​ណាស់​)​ ​បាន​ដល់​ ​នន្ទ​ ​វ​ច្ឆ​ ​កឹស​ ​សង្កិ​ច្ច​ ​មក្ខ​លិ​គោ​សាល១​ ​(​អភិ​ជាតិ​ទាំង៦នេះ​ ​ជាល​ទ្ធិ​របស់​និគ្រន្ថ​)​។​ ​សាមញ្ញ​ផល​សុត្ត​វណ្ណនា​។​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636831623852488552
ទៅកាន់ទំព័រ៖