ព្រះត្រៃបិដក ភាគ ២៦

អាបោធាតុ១​ ​តេជោធាតុ១​ ​វាយោធាតុ១​ ​អាកាសធាតុ១​ ​វិញ្ញាណ​ធាតុ១​ ​ម្នាល​អាវុសោ​ ​ធាតុ​ទាំង៦នេះឯង​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​ត្រាស់​សំដែង​ ​ដោយ​ប្រពៃ​ហើយ​។​ ​ចុះលោក​មាន​អាយុ​ ​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​បាន​ជា​ចិត្ត​រួច​ស្រឡះ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​ក្នុង​ធាតុ​ទាំង៦នេះ​។​
 [​១៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ខីណាស្រព​ ​ដែល​មាន​ព្រហ្មចរិយ​ធម៌​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​មាន​កិច្ច​ធ្វើរួចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​ចំពោះខ្លួន​សម្រេច​ហើយ​ ​មាន​សញ្ញោជនៈ​ក្នុង​ភព​អស់ហើយ​ ​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​នូវ​ធម៌​ដោយ​ប្រពៃ​ ​តែង​មាន​អនុ​ធម៌​នេះ​ ​ដើម្បី​ព្យាករណ៍​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ចូលចិត្ត​នូវ​បឋវីធាតុ​ ​ថា​មិនមែន​ខ្លួន​ផង​ ​មិន​ចូលចិត្ត​ ​នូវ​ខ្លួន​ដែល​អាស្រ័យ​នៅនឹង​បឋវីធាតុ​ផង​ ​មួយទៀត​ ​សេចក្តី​ប្រកាន់​មាំ​ ​ការ​អធិដ្ឋាន​ ​ការ​ចូលចិត្ត​ស៊ប់​ ​និង​ការ​ដេក​នៅ​របស់​ចិត្ត​ណា​ ​ដែល​អាស្រ័យ​នឹង​បឋវីធាតុ​ ​ខ្ញុំ​ដឹង​ច្បាស់​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​អស់​ ​ព្រោះ​នឿយណាយ​ ​ព្រោះ​រលត់​ ​ព្រោះ​លះបង់​ ​ព្រោះ​កំចាត់​បង់​ ​នូវ​សេចក្តី​ប្រកាន់​មាំ​ ​ជាដើម​នោះ​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636831786395245466
ទៅកាន់ទំព័រ៖