ព្រះត្រៃបិដក ភាគ ២៦

ម្នាល​អាវុសោ​ ​ខ្ញុំ​ចូលចិត្ត​នូវ​អាបោធាតុ​.​.​.​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ចូលចិត្ត​នូវ​តេជោធាតុ​.​.​.​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ចូលចិត្ត​នូវ​វាយោធាតុ​.​.​.​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ចូលចិត្ត​នូវ​អាកាសធាតុ​.​.​.​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ចូលចិត្ត​នូវ​វិញ្ញាណ​ធាតុ​ ​ថា​មិនមែន​ខ្លួន​ផង​ ​មិន​ចូលចិត្ត​ខ្លួន​ ​ដែល​អាស្រ័យ​នៅនឹង​វិញ្ញាណ​ធាតុ​ផង​ ​មួយទៀត​ ​ខ្ញុំ​ដឹង​ច្បាស់​ថា​ ​ការ​ប្រកាន់​មាំ​ ​ការ​អធិដ្ឋាន​ ​ការ​ចូលចិត្ត​ស៊ប់​ ​និង​ការ​ដេក​នៅ​របស់​ចិត្ត​ណា​ ​ដែល​អាស្រ័យ​នឹង​វិញ្ញាណ​ ​ចិត្ត​របស់ខ្ញុំ​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​អស់​ ​ព្រោះ​នឿយ​ណា​ ​ព្រោះ​រលត់​ ​ព្រោះ​លះបង់​ ​ព្រោះ​កំចាត់​បង់​ ​នូវ​សេចក្តី​ប្រកាន់​មាំ​ ​ជាដើម​នោះ​ ​ម្នាល​អាវុសោ​ ​កាលបើ​ខ្ញុំ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ហើយ​ ​ចិត្ត​ក៏​ផុត​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​ក្នុង​ធាតុ​ទាំង៦នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​ត្រេកអរ​ ​អនុមោទនា​ ​នឹង​ភាសិត​របស់​ភិក្ខុ​នោះ​ថា​ ​សាធុ​ ​ដូច្នេះ​ចុះ​។​ ​លុះ​ភិក្ខុ​ត្រេកអរ​ ​អនុមោទនា​នូវ​ភាសិត​ថា​ ​សាធុ​ ​ដូច្នេះហើយ​ ​ត្រូវ​សួរ​ប្រស្នា​តទៅទៀត​ថា​ ​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636831786625488635
ទៅកាន់ទំព័រ៖