ព្រះត្រៃបិដក ភាគ ២៦

ម្នាល​អាវុសោ​ ​ចុះ​អាយតនៈ​ខាងក្នុង​ ​ខាងក្រៅ​ ​ទាំង៦នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​សំដែង​ដោយ​ប្រពៃ​ហើយ​ ​អាយតនៈ៦​ ​តើ​ដូចម្តេច​ ​គឺ​ ​ចក្ខុ១​ ​រូប១​ ​សោតៈ១​ ​សទ្ទៈ១​ ​ឃានៈ១​ ​គន្ធៈ១​ ​ជិវ្ហា១​ ​រសៈ១​ ​កាយៈ១​ ​ផោដ្ឋព្វៈ១​ ​មនៈ១​ ​ធម្មៈ១​ ​ម្នាល​អាវុសោ​ ​អាយតនៈ​ខាងក្នុង​ខាងក្រៅ​ ​៦នេះ​ហើយ​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​ត្រាស់​សំដែង​ ​ដោយ​ប្រពៃ​ហើយ​។​ ​ភិក្ខុ​សួរ​ថា​ ​ចុះលោក​មាន​អាយុ​ ​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​ទើប​ចិត្ត​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​ក្នុង​អាយតនៈ​ខាងក្នុង៦​ ​ខាងក្រៅ៦នេះ​។​
 [​១៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ខីណាស្រព​ ​ដែល​មាន​ព្រហ្មចរិយ​ធម៌​ ​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​មាន​កិច្ច​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​ចំពោះខ្លួន​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636831786878193089
ទៅកាន់ទំព័រ៖