ព្រះត្រៃបិដក ភាគ ២៦

សម្រេច​ហើយ​ ​មាន​ភវ​សញ្ញោជនៈ​អស់ហើយ​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​នូវ​ធម៌​ដោយ​ប្រពៃ​ ​តែង​មាន​អនុ​ធម៌​នេះ​ ​ដើម្បី​ព្យាករណ៍​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ដឹង​ច្បាស់​ថា​ ​ឆន្ទៈ​ ​រាគៈ​ ​នន្ទិ​ ​តណ្ហា​ ​សេចក្តី​ប្រកាន់​មាំ​ ​ការ​អធិដ្ឋាន​ ​ការ​ចូលចិត្ត​ស៊ប់​ ​និង​ការ​ដេក​នៅ​ ​របស់​ចិត្ត​ណា​ ​ក្នុង​ចក្ខុ​ ​ក្នុង​រូប​ ​ក្នុង​ចក្ខុវិញ្ញាណ​ ​ក្នុង​ធម្មារម្មណ៍​ទាំងឡាយ​ ​ដែល​បុគ្គល​គប្បី​ដឹង​ច្បាស់​ ​ដោយ​ចក្ខុវិញ្ញាណ​ ​ចិត្ត​របស់​អាត្មាអញ​ ​ក៏​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​អស់​ ​ព្រោះ​នឿយណាយ​ ​ព្រោះ​រលត់​ ​ព្រោះ​លះបង់​ ​ព្រោះ​កំចាត់​បង់​ ​នូវ​សភាវៈ​ ​មាន​ឆន្ទៈ​ជាដើម​នោះ​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ដឹង​ច្បាស់​ថា​ ​ឆន្ទៈ​ ​រាគៈ​ ​នន្ទិ​ ​តណ្ហា​ ​សេចក្តី​ប្រកាន់​មាំ​ ​ការ​អធិដ្ឋាន​ ​ការ​ចូលចិត្ត​ស៊ប់​ ​និង​ការ​ដេក​នៅ​ ​របស់​ចិ​ត្ត​ណាៗ​ ​ក្នុង​សោតៈ​ ​ក្នុង​សទ្ទៈ​ ​ក្នុង​សោតវិញ្ញាណ​.​.​.​ ​ក្នុង​ឃានៈ​ ​ក្នុង​គន្ធៈ​ ​ក្នុង​ឃានវិញ្ញាណ​.​.​.​ ​ក្នុង​ជិវ្ហា​ ​ក្នុង​រសៈ​ ​ក្នុង​ជិវ្ហា​វិញ្ញាណ​.​.​.​ ​ក្នុង​កាយ​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636831787092035320
ទៅកាន់ទំព័រ៖