ព្រះត្រៃបិដក ភាគ ២៦

ក្នុង​ផោដ្ឋព្វៈ​ ​ក្នុង​កាយវិញ្ញាណ​.​.​.​ ​ក្នុង​មនៈ​ ​ក្នុង​ធម្មៈ​ ​ក្នុង​មនោវិញ្ញាណ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​បុគ្គល​ ​ត្រូវ​ដឹង​ដោយ​មនោវិញ្ញាណ​ ​ចិត្ត​របស់​អាត្មាអញ​ ​ក៏​ផុត​ស្រឡះ​ ​ព្រោះ​អស់​ ​ព្រោះ​នឿយណាយ​ ​ព្រោះ​រលត់​ ​ព្រោះ​លះបង់​ ​ព្រោះ​កំចាត់​បង់​ ​នូវ​ឆន្ទៈ​ ​ជាដើម​នោះ​ ​ម្នាល​អាវុសោ​ ​កាលបើ​ខ្ញុំ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ហើយ​ ​ចិត្ត​របស់ខ្ញុំ​ ​ក៏​រួចចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​ ​នូវ​អាយតនៈ​ ​ខាងក្នុង៦​ ​ខាងក្រៅ៦​ ​នេះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​ត្រេកអរ​ ​អនុមោទនា​ ​នឹង​ភាសិត​ ​របស់​ភិក្ខុ​នោះ​ថា​ ​សាធុ​ ​ដូច្នេះ​ចុះ​។​ ​លុះ​ភិក្ខុ​ត្រេកអរ​ ​អនុមោទនា​ ​នឹង​ភាសិត​ថា​ ​សាធុ​ ​ដូច្នេះហើយ​ ​ត្រូវ​សួរ​ប្រស្នា​តទៅទៀត​ថា​ ​ចុះលោក​មាន​អាយុ​ ​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​បាន​ជា​លោក​ដក​នូវ​អហង្ការ​មា​នា​នុ​ស័យ​ ​និង​មមង្ការ​ត​ណ្ហា​នុ​ស័យ​ ​ក្នុង​កាយ​ដែល​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​ក្នុង​និមិត្ត​ទាំងអស់​ ​ជា​ខាងក្រៅ​នេះ​ផង​។​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636831787309477757
ទៅកាន់ទំព័រ៖