ព្រះត្រៃបិដក ភាគ ២៦
[១៧២] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាខីណាស្រព ដែលមានព្រហ្មចរិយធម៌ ប្រព្រឹត្តគ្រប់គ្រាន់ហើយ មានកិច្ចការធ្វើរួចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន សម្រេចហើយ មានភវសញ្ញោជនៈអស់រលីងហើយ មានចិត្តផុតហើយ ព្រោះដឹងធម៌ដោយប្រពៃ តែងមានអនុធម៌នេះ ដើម្បីព្យាករណ៍ថា ម្នាលអាវុសោ កាលពីដើម ខ្ញុំនៅជាគ្រហស្ថ ព្រះតថាគតក្តី សាវ័កព្រះតថាគតក្តី តែងសំដែងធម៌ ដល់ខ្ញុំនោះ លុះខ្ញុំស្តាប់ធម៌នោះហើយ ក៏បាននូវសទ្ធា ចំពោះព្រះតថាគត។ ខ្ញុំនោះ បរិបូណ៌ដោយការបាននូវសទ្ធានោះហើយ ក៏ពិចារណាឃើញ ដូច្នេះថា ឃរាវាស ចង្អៀតណាស់ ជាផ្លូវបង្ហូរនូវធូលី គឺរាគៈ បព្វជ្ជា ទើបមានទំនេរច្រើន កាលបើអាត្មាអញ នៅគ្រប់គ្រងផ្ទះហើយ មិនងាយនឹងប្រព្រឹត្តព្រហ្មចារ្យ ឲ្យបរិបូណ៌ ដោយចំណែកមួយ ឲ្យបរិសុទ្ធ ដោយចំណែកមួយ ដូចជាស័ង្ខ ដែលបុគ្គលដុសខាត់បានឡើយ បើដូច្នោះ
ID: 636831787548991457
ទៅកាន់ទំព័រ៖