ព្រះត្រៃបិដក ភាគ ២៦

មានតែ​អាត្មាអញ​ ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ហើយ​ស្លៀកសំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​ម្នាល​អាវុសោ​ ​លុះ​សម័យ​ជា​ខាងក្រោយ​មក​ ​ខ្ញុំ​នោះ​ ​បាន​លះបង់​គំនរ​ទ្រព្យ​តិច​ក្តី​ ​លះបង់​គំនរ​ទ្រព្យ​ច្រើន​ក្តី​ ​លះបង់​ញាតិវង្ស​តិច​ក្តី​ ​លះបង់​ញាតិវង្ស​ច្រើន​ក្តី​ ​ហើយ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកសំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​លុះ​ខ្ញុំ​បាន​បួស​យ៉ាងនេះ​ហើយ​ ​ក៏​បរិបូណ៌​ដោយ​សិក្ខា​ ​និង​សាជី​វៈ​របស់​ភិក្ខុ​ ​លះបង់​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​ដាក់ចុះ​នូវ​អាជ្ញា​ ​ដាក់ចុះ​នូវ​សស្ត្រា​ ​ជា​អ្នក​អៀនខ្មាស​ ​មានចិត្ត​អាណិតអាសូរ​ ​និង​មាន​សេចក្តី​អនុគ្រោះ​ដល់​សត្វ​ ​ដោយ​ប្រយោជន៍​។​ ​ជា​អ្នក​លះបង់​អទិន្នាទាន​ ​វៀរចាក​អទិន្នាទាន​ ​កាន់​យក​តែ​ទ្រព្យ​ដែលគេ​ឲ្យ​ ​ប្រាថ្នា​ចំពោះតែ​ទ្រព្យ​ ​ដែលគេ​ឲ្យ​ ​មានខ្លួន​ដ៏​ស្អាត​ ​មិនមែន​ជា​អ្នក​ល្មួច​។​ ​ជា​អ្នក​លះបង់​ ​នូវ​អព្រហ្មចរិយ​ធម៌​ ​គឺ​ធម៌​មិន​ប្រសើរ​ ​ប្រព្រឹត្ត​នូវ​ធម៌​ ​ដ៏​ប្រសើរ​ ​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636831787788735169
ទៅកាន់ទំព័រ៖