ព្រះត្រៃបិដក ភាគ ២៦

ជា​អ្នក​ចៀសវាង​ ​វៀរ​ស្រឡះ​ចាក​មេថុន​ ​ដែល​ជា​ធម៌​សម្រាប់​អ្នកស្រុក​។​ ​ជា​អ្នក​លះបង់​មុសាវាទ​ ​វៀរចាក​មុសាវាទ​ ​និយាយ​តែ​ពាក្យពិត​ ​ត​នូវ​ពាក្យពិត​ ​ជា​អ្នក​ទៀងត្រង់​ ​គួរ​គេ​ជឿ​បាន​ ​មិន​និយាយ​បំភ្លាត់​សត្វលោក​ឡើយ​។​ ​ជា​អ្នក​លះបង់​បិ​សុ​ណ​វាចា​ ​វៀរចាក​បិ​សុ​ណ​វាចា​ ​គឺ​ឮ​សំដី​អំពីសំណាក់​ជន​នេះ​ ​មិន​ប្រាប់​ដល់​ជន​ឯណោះ​ ​ដើម្បីនឹង​បំបែក​ជន​ទាំងពីរ​នេះ​ឡើយ​ ​ឬឮ​ពីសំណាក់​អ្នក​ឯណោះ​ ​មិន​យក​មក​និយាយប្រាប់​អ្នកនេះ​ ​ដើម្បីនឹង​បំបែក​ជន​ឯណោះ​ឡើយ​ ​តែងតែ​ជួយ​បង្រួបបង្រួម​ ​នូវ​ពួក​ជន​ ​ដែល​បែកបាក់​គ្នា​ហើយ​ផង​ ​ជា​អ្នកជួយ​ទំនុកបម្រុង​ ​នូវ​ពួក​ជន​ ​ដែល​ត្រូវការ​នឹង​ប្រយោជន៍​ផង​ ​ជា​អ្នក​ត្រេកអរ​ ​នឹង​សេចក្តី​ព្រមព្រៀង​ ​ពេញចិត្ត​នឹង​សេចក្តី​ព្រមព្រៀង​ ​ចូលចិត្ត​នឹង​សេចក្តី​ព្រមព្រៀង​ ​និយាយ​តែ​ពាក្យ​ ​ដែល​នាំឲ្យកើត​សេចក្តី​ព្រមព្រៀង​ ​ដូច្នេះ​ឯង​។​ ​ជា​អ្នក​លះបង់​ផរុសវាចា​ ​វៀរចាក​ផរុសវាចា​ ​វាចា​ណា​ ​មិន​មានទោស​ ​ជា​សុខ​ដល់​ត្រចៀក​ ​គួរឲ្យ​ស្រឡាញ់​ ​គួរឲ្យ​តម្កល់ទុក​ ​ក្នុង​ហឫទ័យ​ ​ជា​សំដី​អ្នកក្រុង​ ​ជាទីស្រឡាញ់​ដល់​ជន​ច្រើន​ ​ជាទី​ពេញចិត្ត​ដល់​ជន​ច្រើន​ ​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636831788001627346
ទៅកាន់ទំព័រ៖