ព្រះត្រៃបិដក ភាគ ២៦
[១៧៤] ខ្ញុំនោះ បរិបូណ៌ដោយការសង្រួមក្នុងឥន្ទ្រិយ ដ៏ប្រសើរនេះហើយ បានទទួលនូវសេចក្តីសុខ មិនមានទុក្ខក្នុងសន្តាន។ ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការឈានទៅមុខ ឈានថយក្រោយ ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការមើលទៅមុខ ងាកមើលទៅខាង ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការបត់ដៃចូល និងលាដៃចេញ ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការប្រើប្រាស់សង្ឃាដិ បាត្រ ចីវរ ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការស៊ី ផឹក ទំពា ទទួលរស ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការធ្វើឧច្ចារៈ បស្សាវៈ ខ្ញុំមានកិរិយាដឹងច្បាស់ ក្នុងការដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ និយាយ នៅស្ងៀម។
[១៧៥] ខ្ញុំនោះ បរិបូណ៌ដោយសីលក្ខន្ធ ដ៏ប្រសើរនេះផង បរិបូណ៌ដោយឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះផង បរិបូណ៌ដោយសតិ និងសម្បជញ្ញៈ ដ៏ប្រសើរនេះផង ក៏អាស្រ័យនៅនឹងសេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ ខ្ញុំនោះ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយ
ID: 636831788959102110
ទៅកាន់ទំព័រ៖