ព្រះត្រៃបិដក ភាគ ២៦

ពែនភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​តាំង​សតិ​ ​ចំពោះ​ទៅ​រក​កម្មដ្ឋាន​។​ ​ខ្ញុំ​នោះ​ ​លះបង់​នូវ​អភិជ្ឈា​ក្នុង​លោក​ចេញ​ ​មានចិត្ត​ប្រាសចាក​អភិជ្ឈា​ ​ជម្រះចិត្ត​ចាក​អភិជ្ឈា​ ​លះបង់​នូវ​ព្យាបាទ​ ​និង​សេចក្តី​ប្រទូស្ត​ ​មានចិត្ត​មិន​ព្យាបាទ​ ​ជា​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ដល់​ពួក​សត្វ​ ​ជម្រះចិត្ត​ចាក​ព្យាបាទ​ ​និង​សេចក្តី​ប្រទូស្ត​ ​លះបង់​ថីនមិទ្ធៈ​ ​ប្រាសចាក​ថីនមិទ្ធៈ​ ​មាន​សេចក្តី​សំគាល់​នូវ​ពន្លឺ​ ​មានសតិ​ ​និង​សម្បជញ្ញៈ​ ​ជម្រះចិត្ត​ ​ចាក​ថីនមិទ្ធៈ​ ​លះបង់​ឧទ្ធច្ចកុក្កុច្ចៈ​ ​មិន​មានចិត្ត​អណ្តែត​អណ្តូង​ ​មានចិត្ត​ស្ងប់​រម្ងាប់​ ​ក្នុង​សន្តាន​ ​ជម្រះចិត្ត​ចាក​ឧទ្ធច្ចកុក្កុច្ចៈ​ ​លះបង់​វិចិកិច្ឆា​ ​ឆ្លងផុត​វិចិកិច្ឆា​ ​មិន​ងឿងឆ្ងល់​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាកុសល​ ​ជម្រះចិត្ត​ចាក​វិចិកិច្ឆា​។​
 [​១៧៦​]​ ​ខ្ញុំ​នោះ​ ​លះបង់​នូវ​នី​វរ​ណៈ​ទាំង៥​ ​ដែល​ជា​ឧបក្កិលេស​ ​របស់​ចិត្ត​ ​ជា​ធម្មជាត​ធ្វើ​ប្រាជ្ញា​ ​ឲ្យ​មាន​កំឡាំង​ថយ​ចុះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636831789212276591
ទៅកាន់ទំព័រ៖