ព្រះត្រៃបិដក ភាគ ២៦

ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ក៏​ចូល​ដល់​បឋមជ្ឈាន​ ​ដែល​មាន​វិតក្កៈ​ ​វិចារៈ​ ​និង​បីតិ​ ​សុខៈ​ ​ដែល​កើត​ពី​វិវេក​ ​ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​ ​ក៏​ចូល​ដល់​ទុតិយជ្ឈាន​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​ក្នុង​សន្តាន​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​និង​វិចារៈ​ទេ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើត​ពី​សមាធិ​ប៉ុណ្ណោះ​.​.​.​ ​ចូល​ដល់​តតិយជ្ឈាន​.​.​.​ ​ចូល​ដល់​ចតុត្ថជ្ឈាន​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​។​ ​
 [​១៧៧​]​ ​កាលបើ​ចិត្ត​តាំង​មាំ​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​រំជួយ​ដោយ​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ខ្ញុំ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ប្រាជ្ញា​ ​ជា​គ្រឿង​អស់​នៃ​អាសវៈ​ទាំងឡាយ​។​ ​ខ្ញុំ​នោះ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​សេចក្តី​រលត់ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់ទុក្ខ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាពួក​អាសវៈ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​អាសវៈ​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​សេចក្តី​រលត់​អាសវៈ​ ​
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636831789463540963
ទៅកាន់ទំព័រ៖