ព្រះត្រៃបិដក ភាគ ២៦

សប្បុរិស​សូត្រ​ ​ទី៣​


 [​១៧៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ដ៏​ចម្រើន​។​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ពាក្យ​នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​នូវ​ ​សប្បុរិសធម៌​ ​និង​ ​អសប្បុរិសធម៌​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ត្រងត្រាប់​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 [​១៧៩​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ ​អសប្បុរិសធម៌​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​មាន​មនុស្ស​អសប្បុរស​ ​ចេញ​ចាក​ត្រកូល​ខ្ពស់​(​១​)​ ​ហើយ​បួស​។​ ​អសប្បុរស​នោះ​ ​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​អញ​ចេញពី​ត្រកូល​ខ្ពស់​ ​
​(​១​)​ ​ត្រកូល​ខ្ពស់​ ​មាន២​ ​គឺ​ខត្តិយ​ត្រកូល១​ ​ព្រាហ្មណ​ត្រកូល១​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636831790348271566
ទៅកាន់ទំព័រ៖