ព្រះត្រៃបិដក ភាគ ២៦

មក​បួស​ ​ឯ​ពួក​ភិក្ខុ​ដទៃ​ទាំងនេះ​ ​មិនមែន​ចេញពី​ត្រកូល​ខ្ពស់​ ​មក​បួស​ទេ​។​ ​អសប្បុរស​នោះ​ ​រមែង​លើកខ្លួន​ឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះតែ​ខ្លួន​មានត្រកូល​ខ្ពស់​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​ ​អសប្បុរិសធម៌​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​សប្បុរស​ ​តែង​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​លោភ​ធម៌​ទាំងឡាយ​ ​អស់​ទៅ​ក្តី​ ​ទោស​ធម៌​ទាំងឡាយ​ ​អស់​ទៅ​ក្តី​ ​មោហ​ធម៌​ទាំងឡាយ​ ​អស់​ទៅ​ក្តី​ ​មិនមែន​ព្រោះតែ​កើត​ក្នុង​ត្រកូល​ខ្ពស់​ទេ​ ​ប្រសិនបើ​បុគ្គល​ ​មិន​ចេញ​ចាក​ត្រកូល​ខ្ពស់​ ​មក​បួស​ទេ​ ​តែ​អ្នកនោះ​ ​ប្រតិបត្តិ​ធម៌​តាម​ធម៌​ ​ប្រតិបត្តិ​គួរ​ដល់​សេចក្តី​កោតក្រែង​ ​ប្រតិបត្តិ​សមគួរ​តាម​ធម៌​ ​ភិក្ខុ​នោះ​ ​គួរ​ជាទី​បូជា​ ​របស់​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​នោះ​ ​គួរ​ជាទី​សរសើរ​ ​របស់​ភិក្ខុ​ទាំងនោះ​។​ ​ភិក្ខុ​នោះ​ ​ធ្វើ​នូវ​បដិបទា​ ​ឲ្យ​តាំងនៅ​ខាងក្នុង​ ​ហើយ​មិន​តម្កើងខ្លួន​ឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះហេតុតែ​ខ្លួន​កើត​ក្នុង​ត្រកូល​ខ្ពស់​នោះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​ ​សប្បុរិសធម៌​ ​។​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636831790699371648
ទៅកាន់ទំព័រ៖