ព្រះត្រៃបិដក ភាគ ២៦

 [​១៨០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​មនុស្ស​អសប្បុរស​ ​ចេញ​ចាក​មហាត្រកូល​(​១​)​ ​មក​បួស​ ​ចេញ​ចាក​មហា​ភោគ​ត្រកូល​(​២​)​ ​មក​បួស​ ​ចេញ​ចាក​ឧឡារ​ភោគ​ត្រកូល​(​៣​)​ ​មក​បួស​។​ ​អសប្បុរស​នោះ​ ​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​អញ​ចេញ​ចាក​ឧឡារ​ភោគ​ត្រកូល​មក​បួស​ ​ឯ​ពួក​ភិក្ខុ​ដទៃ​ទាំងនេះ​ ​មិនមែន​ចេញ​ចាក​ឧឡារ​ភោគ​ត្រកូល​មក​បួស​ទេ​។​ ​អសប្បុរស​នោះ​ ​រមែង​លើកតម្កើង​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះតែ​ខ្លួន​កើត​ក្នុង​ឧឡារ​ភោគ​ត្រកូល​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ឈ្មោះថា​ ​អសប្បុរិសធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ ​តែង​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​លោភ​ធម៌​ទាំងឡាយ​ ​អស់​ទៅ​ក្តី​ ​ទោស​ធម៌​ទាំងឡាយ​ ​អស់​ទៅ​ក្តី​ ​មោហ​ធម៌​ទាំងឡាយ​ ​អស់​ទៅ​ក្តី​ ​មិនមែន​ព្រោះតែ​កើត​ក្នុង​ឧឡារ​ភោគ​ត្រកូល​នោះ​ឡើយ​ ​ប្រសិនបើ​បុគ្គល​ ​មិន​ចេញ​ចាក​ឧឡារ​ភោគ​ត្រកូល​មក​បួស​ទេ​ ​តែ​ជា​មនុស្ស​ប្រតិបត្តិ​តាម​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដោយ​សេចក្តី​កោតក្រែង​ ​ប្រព្រឹត្ត​តាម​ធម៌​ ​ភិក្ខុ​នោះ​ ​គួរ​ជាទី​បូជា​ ​របស់​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​នោះ​ ​គួរ​ជាទី​សរសើរ​ ​របស់​ភិក្ខុ​ទាំងនោះ​។​ ​
​(​១​)​ ​មហាត្រកូល​ ​គឺ​ខត្តិយ​ត្រកូល១​ ​ព្រាហ្មណ​ត្រកូល១​ ​វេស្សត្រកូល១​។​ ​(​២​)​ ​មហា​ភោគ​ត្រកូល​ ​គឺ​ត្រកូល​ដែល​បរិបូណ៌​ដោយ​ភោគៈ​ច្រើន​។​ ​(​៣​)​ ​ឧឡារ​ភោគ​ត្រកូល​ ​គឺ​ត្រកូល​ដែល​ពេញដោយ​ភោគៈ​ ​ដ៏​ប្រសើរ​លើសលុប​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636831791189359674
ទៅកាន់ទំព័រ៖