ព្រះត្រៃបិដក ភាគ ២៦
ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅខាងក្នុង ហើយមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះតែខ្លួនកើតក្នុងឧឡារភោគត្រកូលនោះទេ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាសប្បុរិសធម៌។
[១៨១] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ជាអ្នកមានកេរ្តិ៍ឈ្មោះ មានយសបរិវារ។ អសប្បុរសនោះ តែងពិចារណាឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកមានកេរ្តិ៍ឈ្មោះ មានយសបរិវារ ឯពួកភិក្ខុដទៃទាំងនេះ មិនមានកេរ្តិ៍ឈ្មោះ មានបុណ្យស័ក្តិតិច។ អសប្បុរសនោះ រមែងលើកតម្កើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះតែខ្លួនមានកេរ្តិ៍ឈ្មោះនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែងពិចារណាឃើញ ដូច្នេះថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌ទាំងឡាយ អស់ទៅក្តី មិនមែនព្រោះតែខ្លួនមានកេរ្តិ៍ឈ្មោះឡើយ ប្រសិនបើបុគ្គល មិនមានកេរ្តិ៍ឈ្មោះ មិនមានយសបរិវារទេ តែគេជាអ្នកប្រតិបត្តិតាមធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង
ID: 636831791478586217
ទៅកាន់ទំព័រ៖