ព្រះត្រៃបិដក ភាគ ២៦

ទោស​ធម៌​ទាំងឡាយ​ ​អស់​ទៅ​ក្តី​ ​មោហ​ធម៌​ទាំងឡាយ​ ​អស់​ទៅ​ក្តី​ ​មិនមែន​ព្រោះតែ​លាភ​ទេ​ ​បើ​ភិក្ខុ​មិនធ្លាប់​បាន​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ទាំងឡាយ​ទេ​ ​តែ​ភិក្ខុ​នោះ​ ​ជា​អ្នកប្រតិបត្តិ​តាម​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ជា​អ្នកប្រតិបត្តិ​ដោយ​សេចក្តី​កោតក្រែង​ ​ជា​អ្នក​ប្រព្រឹត្ត​តាម​ធម៌​ ​ភិក្ខុ​នោះ​ ​ក៏​គួរ​ជាទី​បូជា​ ​របស់​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​នោះ​ ​គួរ​ជាទី​សរសើរ​ ​របស់​ភិក្ខុ​ទាំងនោះ​។​ ​ភិក្ខុ​នោះ​ ​ធ្វើ​នូវ​បដិបទា​ ​ឲ្យ​តាំងនៅ​ខាងក្នុង​ ​ហើយ​មិន​លើកតម្កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះហេតុតែ​លាភ​នោះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​សប្បុរិសធម៌​។​
 [​១៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អសប្បុរស​ ​ជា​ពហូសូត​។​ ​អសប្បុរស​នោះ​ ​តែង​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ជា​ពហូសូត​ ​ឯ​ពួក​ភិក្ខុ​ឯទៀត​ទាំងនេះ​ ​មិនមែន​ជា​ពហូសូត​ទេ​។​ ​អសប្បុរស​នោះ​ ​លើកតម្កើង​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះហេតុតែ​ពហូសូត​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​ ​អសប្បុរិសធម៌​។​ ​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636831791987195307
ទៅកាន់ទំព័រ៖