ព្រះត្រៃបិដក ភាគ ២៦
[១២] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្រឹងប្រែង មានផល សេចក្តីព្យាយាម មានផល តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនយកទុក្ខ មកគ្របសង្កត់ខ្លួន
(១) ដែលមិនធ្លាប់មានទុក្ខគ្របសង្កត់ផង មិនលះបង់សុខ ប្រកបដោយធម៌ផង
(២) ជាអ្នកមិនជ្រុលជ្រប់ ក្នុងសុខនោះផង។ ភិក្ខុនោះ រមែងដឹងច្បាស់ យ៉ាងនេះថា កាលបើអាត្មាអញ ផ្គងសេចក្តីព្យាយាម តណ្ហា ជាហេតុកើតឡើងនៃទុក្ខនេះឯង រមែងវិនាស ព្រោះការផ្គងសេចក្តីព្យាយាម មួយទៀត កាលបើអាត្មាអញ ព្រងើយកន្តើយ ចម្រើនឧបេក្ខា តណ្ហាជាហេតុកើតឡើងនៃទុក្ខនេះ ក៏រមែងវិនាសដែរ។ កាលគេផ្គង នូវសេចក្តីព្យាយាម តណ្ហាជាហេតុកើតឡើង នៃទុក្ខណា រមែងវិនាស ព្រោះការផ្គងសេចក្តីព្យាយាម ភិក្ខុនោះ ក៏ផ្គងសេចក្តីព្យាយាម ចំពោះតណ្ហាជាហេតុកើតឡើងនៃទុក្ខនោះ មួយទៀត កាលគេព្រងើយកន្តើយ ចម្រើនឧបេក្ខា
(១) បុគ្គលដែលប្រកបសេចក្តីព្យាយាម ដោយទុក្ករកិរិយាផ្សេងៗ ឈ្មោះថា យកទុក្ខមកសង្កត់ខ្លួន។ លុះតែបុគ្គលណាបួស ក្នុងសាសនាហើយ ជាអ្នកប្រព្រឹត្តនៅតែក្នុងព្រៃ ឬនៅទៀបគល់ឈើជាដើម បុគ្គលនោះ ទើបឈ្មោះថា មិនយកទុក្ខមកសង្កត់ខ្លួន។ (២) សេចក្តីសុខ ក្នុងបច្ច័យ៤ មានចីវរបច្ច័យជាដើម ដែលកើតឡើងអំពីសង្ឃ ឬគណៈ ហៅថា សុខប្រកបដោយធម៌។ អដ្ឋកថា។
ID: 636831624743939540
ទៅកាន់ទំព័រ៖