ព្រះត្រៃបិដក ភាគ ២៦

 [​១៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អសប្បុរស​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ក៏​ចូលកាន់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​បីតិ​ ​សុខៈ​ ​ដែល​កើត​ពី​វិវេក​។​ ​ភិក្ខុ​នោះ​ ​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​បាន​នូវ​បឋមជ្ឈាន​សមាបត្តិ​ ​ឯ​ពួក​ភិក្ខុ​ដទៃ​ទាំងនេះ​ ​មិនមែន​បាន​នូវ​បឋមជ្ឈាន​សមាបត្តិ​ទេ​។​ ​ភិក្ខុ​នោះ​ ​លើកតម្កើង​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះតែ​បាន​នូវ​បឋមជ្ឈាន​សមាបត្តិ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​ ​អសប្បុរិសធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​សប្បុរស​ ​តែង​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​សេចក្តី​មិន​ញាប់ញ័រ​ដោយ​អារម្មណ៍​ ​ដែល​ព្រះមានព្រះភាគ​សំដែង​ហើយ​ ​ដោយ​បឋមជ្ឈាន​សមាបត្តិ​ ​ពួក​ភិក្ខុ​ ​រមែង​សំគាល់​នូវ​សេចក្តី​មិន​ញាប់ញ័រ​នោះ​ ​ដោយ​ធម្ម​ជា​ត​ណាៗ​ ​ធម្ម​ជា​ត​នោះ​ៗ​ ​នឹង​ទៅជា​ដទៃ​វិញ​។​ ​ភិក្ខុ​នោះ​ ​ធ្វើ​នូវ​សេចក្តី​មិន​ញាប់ញ័រ​ ​ឲ្យ​តាំងនៅ​ខាងក្នុង​ ​ហើយ​មិន​លើកតម្កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះតែ​បឋមជ្ឈាន​សមាបត្តិ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​ ​សប្បុរិសធម៌​។​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636831794246404527
ទៅកាន់ទំព័រ៖