ព្រះត្រៃបិដក ភាគ ២៦

 [​១៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អសប្បុរស​ ​ព្រោះ​កន្លង​ផុត​នូវ​រូបសញ្ញា​ ​ដល់​នូវ​សេចក្តី​វិនាស​នៃ​បដិឃ​សញ្ញា​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ហើយ​ចូលកាន់​អាកាសានញ្ចាយតន​សមាបត្តិ​ ​ដោយ​បរិកម្ម​ថា​ ​អាកាស​មិន​មាន​ទីបំផុត​។​ ​អសប្បុរស​នោះ​ ​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នក​បាន​នូវ​អាកាសានញ្ចាយតន​សមាបត្តិ​ ​ឯ​ភិក្ខុ​ដទៃ​ទាំងនេះ​ ​មិនបាន​នូវ​អាកាសានញ្ចាយតន​សមាបត្តិ​ទេ​។​ ​អសប្បុរស​នោះ​ ​លើកតម្កើង​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ដោយ​អាកាសានញ្ចាយតន​សមាបត្តិ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​ ​អសប្បុរិសធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​សប្បុរស​ ​រមែង​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​សេចក្តី​មិន​ញាប់ញ័រ​ ​ក្នុង​អារម្មណ៍​ ​ដែល​ព្រះមានបុណ្យ​ ​សំដែង​ហើយ​ ​ដោយ​អាកាសានញ្ចាយតន​សមាបត្តិ​ ​ពួក​ភិក្ខុ​ ​តែង​សំគាល់​ ​ដោយ​ធម្ម​ជា​ត​ណាៗ​ ​ធម្ម​ជា​ត​នោះ​ៗ​ ​នឹង​ទៅជា​ដទៃ​វិញ​។​ ​ភិក្ខុ​នោះ​ ​ធ្វើ​នូវ​សេចក្តី​មិន​ញាប់ញ័រ​ ​ឲ្យ​តាំងនៅ​ខាងក្នុង​ ​ហើយ​មិន​លើកតម្កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ដោយ​អាកាសានញ្ចាយតន​សមាបត្តិ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​សប្បុរិសធម៌​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636831794740382781
ទៅកាន់ទំព័រ៖