ព្រះត្រៃបិដក ភាគ ២៦
[១៩៧] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត អសប្បុរស ព្រោះកន្លងផុតនេវសញ្ញានាសញ្ញាយតនសមាបត្តិ ដោយសព្វគ្រប់ ក៏ចូលកាន់សញ្ញាវេទយិតនិរោធ។ អាសវៈទាំងឡាយ របស់ភិក្ខុនោះ រមែងអស់រលីងទៅ ព្រោះតែឃើញដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះឯង មិនបានសំគាល់នូវហេតុណាមួយ មិនសំគាល់ក្នុងហេតុណាមួយ មិនសំគាល់ដោយហេតុណាមួយឡើយ។ លុះព្រះមានព្រះភាគ បានសំដែងព្រះសូត្រនេះហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ សប្បុរិសសូត្រ ទី៣។
ID: 636831795726359175
ទៅកាន់ទំព័រ៖