ព្រះត្រៃបិដក ភាគ ២៦

សេ​វិ​ត​ព្វា​សេ​វិត​ព្វ​សូត្រ​ ​ទី៤​


 [​១៩៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ដ៏​ចម្រើន​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​នូវ​ធម្មបរិយាយ​ ​ដែល​គួរ​សេព​ ​និង​មិន​គួរ​សេព​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ធម្មបរិយាយ​នោះ​ចុះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​ប្រាប់​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 [​១៩៩​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​សំដែង​ ​កាយសមាចារ​ ​(​សេចក្តី​ប្រព្រឹត្តិ​ដោយ​កាយ​)​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ ​កាយសមាចារ​គួរ​សេព១​ ​មិន​គួរ​សេព១​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636831796082179527
ទៅកាន់ទំព័រ៖