ព្រះត្រៃបិដក ភាគ ២៦
មួយទៀត តថាគត សំដែងកាយសមាចារនោះ ទីទៃៗពីគ្នា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវ វចីសមាចារ (សេចក្តីប្រព្រឹត្តិដោយវាចា) ថាមានពីរយ៉ាង គឺវចីសមាចារ គួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងវចីសមាចារនោះ ទីទៃៗពីគ្នា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវមនោសមាចារ (សេចក្តីប្រព្រឹត្តិដោយចិត្ត) ថាមានពីរយ៉ាង គឺមនោសមាចារគួរសេព១ មិនគួរសេព១ មួយទៀត តថាគតសំដែងនូវមនោសមាចារនោះ ទីទៃៗពីគ្នា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវចិត្តុប្បាទ (ការកើតឡើងនៃចិត្ត) ថាមានពីរយ៉ាង គឺចិត្តុប្បាទគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវចិត្តុប្បាទនោះទីទៃៗពីគ្នា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវការបានចំពោះនូវសញ្ញា ថាមានពីរយ៉ាង គឺការបានចំពោះនូវសញ្ញាគួរសេព១ មិនគួរសេព១ មួយទៀត តថាគត សំដែងនូវការបានចំពោះនូវសញ្ញានោះ ទីទៃៗពីគ្នា ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងនូវការបានចំពោះនូវទិដ្ឋិ ថាមានពីរយ៉ាង គឺទិដ្ឋិគួរសេព១
ID: 636831796355095137
ទៅកាន់ទំព័រ៖