ព្រះត្រៃបិដក ភាគ ២៦

មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​ ​សំដែង​នូវ​ការបាន​ចំពោះ​នូវ​ទិដ្ឋិ​នោះ​ ​ទី​ទៃៗ​ពីគ្នា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​ការបាន​ចំពោះ​នូវ​អត្តភាព​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​ការបាន​ចំពោះ​នូវ​អត្តភាព​គួរ​សេព១​ ​មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​ ​សំដែង​នូវ​ការបាន​ចំពោះ​នូវ​អត្តភាព​នោះ​ ​ទី​ទៃៗ​ពីគ្នា​។​
 [​២០០​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដោយសង្ខេប​ ​មិន​ទ្រង់​ចែក​សេចក្តី​ដោយ​ពិស្តារ​នេះឯង​ ​ខ្ញុំ​ព្រះអង្គ​ ​យល់​សេចក្តី​ដោយ​ពិស្តារ​ ​យ៉ាងនេះ​ ​គឺ​ត្រង់​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​សំដែង​នូវ​កាយសមាចារ​ ​ថា​មាន​ពីរ​យ៉ាង​ ​គឺ​កាយសមាចារ​គួរ​សេព១​ ​មិន​គួរ​សេព១​ ​មួយទៀត​ ​តថាគត​ ​សំដែង​នូវ​កាយសមាចារ​នោះ​ ​ទី​ទៃៗ​ពីគ្នា​ ​ដូច្នេះ​ ​នុ៎ះឯង​ ​តើ​ព្រះពុទ្ធដីកា​នុ៎ះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​សំដៅ​ហេតុអ្វី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​ ​នូវ​កាយសមាចារ​ ​មាន​សភាព​យ៉ាងណា​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើន​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636831796588298475
ទៅកាន់ទំព័រ៖