ព្រះត្រៃបិដក ភាគ ២៦

ជា​ស្ត្រី​ប្រកបដោយ​អាជ្ញា​ ​ដោយហោចទៅ​ ​សូម្បី​ស្ត្រី​ ​ដែលគេ​នាវ​ទុក​ ​ដោយ​ផ្កាកម្រង​ ​ជា​អ្នក​ប្រព្រឹត្ត​កន្លង​ស្ត្រី​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​កាយសមាចារ​ ​មាន​សភាព​យ៉ាងនេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​ ​កុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​។​
 [​២០២​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​បុគ្គល​សេព​នូវ​កាយសមាចារ​ ​មាន​សភាព​ដូចម្តេច​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចម្រើនឡើង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លះបង់​នូវ​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ ​មាន​គ្រឿង​សស្ត្រា​ដាក់ចុះ​ ​មាន​សេចក្តី​ខ្មាសបាប​ ​មាន​សេចក្តី​អាណិត​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​ដល់​សត្វ​ទាំងអស់​ ​លះបង់​នូវ​អទិន្នាទាន​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ ​ទ្រព្យ​ណា​ ​ជា​របស់​បុគ្គល​ដទៃ​ ​ជា​ឧបករណ៍​គ្រឿង​ត្រេកអរ​ ​របស់​បុគ្គល​ដទៃ​ ​ដែល​នៅក្នុង​ស្រុក​ក្តី​ ​នៅក្នុង​ព្រៃ​ក្តី​ ​ជា​អ្នក​មិន​កាន់​យក​នូវ​ទ្រព្យ​នោះ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដែល​រាប់​ចូលក្នុង​ការ​លួច​ ​លះបង់​នូវ​កា​មេ​សុ​មិច្ឆាចារ​ ​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636831797159381140
ទៅកាន់ទំព័រ៖